នាព្រឹកថ្ងៃពុធ
១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា
ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង, មន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត បានសហការជាមួយរដ្ឋបាលខេត្ត
និងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ
រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការពិនិត្យ ផ្គូផ្គង
និងវាយតម្លៃលើការរៀបចំ និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
(តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥)
របស់មន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង
ក្រោមអធិបតីភាព លោកស្រី ប៊ន សុភី អភិបាលរងខេត្ត និងឯកឧត្ដម សុខ ធី
អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ
នៃកសហវ ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រីតំណាងក្រសួង ស្ថាប័ន
តំណាងមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងណែនាំ
ពិនិត្យ ផ្គូផ្គង និងវាយតម្លៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
របស់មន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង
ក្នុងការកត់ត្រានូវទ្រព្យសម្បត្តិរដ្ឋ ឱ្យបានត្រឹមត្រូវ ច្បាស់លាស់
ស្របតាមនីតិវិធី។